TNAOT News

· ម្សិលមិញ

អតីតតារាសម្ដែង វ៉ាង ស្រីណូ ជួបទុក្ខផ្ទួនៗ ដោយបងប្រុសត្រូវវះកាត់ ខណៈកូនស្រីក៏មានបញ្ហាក្រោយចាក់វ៉ាក់សាំង

#Social Life# #វ៉ាង ស្រីណូ# #កម្សាន្ត# #តារាខ្មែរ#

1842

អតីតតារាសម្ដែង វ៉ាង ស្រីណូ ជួបទុក្ខផ្ទួនៗ ខណៈបងប្រុសត្រូវវះកាត់បេះដូងមិនទាន់ដឹងខ្លួនផង គាប់ជួនកូនស្រីក្ដៅខ្លួនខ្លាំងរហូតដល់គាំងស្តូកដោយសារតែចាក់វ៉ាក់សាំង ដោយអតីតតារាសម្ដែងសឹងតែស្លុតស្មារតី ដោយសារតែមួយពព្រិចភ្នែកត្រូវទទួលរ៉ាប់រងបន្ទុកក្នុងការចំណាយកាន់តែច្រើន យ៉ាងណាមិញ តារាសម្ដែង វ៉ាង ស្រីណូ មានតែទទូចស្នើរសុំអតិថិជនជួយទិញកាបូបរបស់ខ្លួន ដើម្បីបានថវិកាយកទៅចំណាយលើការព្យាបាលបងប្រុសវះកាត់បេះដូង ត្រូវថវិកាចំណាយខ្ទង់មុឺនដុល្លារ។

ក្នុងនោះ អតីតតារាសម្ដែង វ៉ាង ស្រីណូ បង្ហោះពីអាការៈកូនស្រី​អបជាមួយសំណេរថា៖ «ទុកជាន់លើទុកលោកអើយ បងប្រុសវះកាត់បេះដូងមិនទាន់ដឹងខ្លួនវិញផង នៅនេះកូនចាក់វ៉ាក់សាំងហើយស្រាប់តែគាំងស្តូកអត់ដកដង្ហើមនៅចំពោះមុនម្តាយណាមិនស្លុតខ្ញុំចង់ឆ្កួតហើយ អីឡូវមកត្រូវចំណាយថ្លៃពេទ្យនឹងឡានសង្រ្គោះបន្ទាន់កូននៅនេះទៀត»។

ក្រោយពីបានឃើញបែបនេះហើយ បានបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញការព្រួយបារម្ភ ព្រមទាំងជូនពរកូនស្រី តារាសម្ដែង វ៉ាង ស្រីណូ ឆាបជាសះស្បើយ និងលើកទឹកចិត្តដល់តារាស្រីរូបនេះឲ្យតាំងស្មារតីតស៊ូរឹងមាំផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)