TNAOT News

· 2小时前

CATA សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ រៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម ជម្រុញវិស័យទេសចរណ៍

#CATA# #បវរកញ្ញាភពផែនដី# #ដើមត្នោត# #សង្គម# #អន្ដរជាតិ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

632

សមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ លើកទី៥ (Miss Planet International) និងអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០ ខែមីនា ឆ្នា២០២៦នេះ បានរៀបចំពិធីដាំដើមត្នោតចំនួន ៣០០ដើម នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះដែរធ្វើឡើងក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ (CATA) និងលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International រួមទាំងមានប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៥ ប្រមាណ ៣៥ប្រទេស ជុំវិញពិភពលោក ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សជាច្រើនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស