TNAOT News
· 03-10
សាកលវិទ្យាល័យKanazawa ជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលស្រាវជ្រាវស្ដីពីឥទ្ធិពលសារធាតុពុល ដែលបង្កការប៉ះពាល់សុខភាពមនុស្ស និងសត្វ
#អាជ្ញាធរជាតិអប្សរា# #សាកលវិទ្យាល័យសូហ្វីយ៉ា# #សង្គម# #ជប៉ុន# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2125
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យKanazawa ប្រទេសជប៉ុន បានបើកវគ្គបណ្ដុះបណ្ដាលស្រាវជ្រាវស្ដីពី ឥទ្ធិពលសារធាតុពុល ដែលបង្កការប៉ះពាល់សុខភាពមនុស្ស និងសត្វ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងចែករំលែកចំណេះដឹងពីការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវ គឺលោកសាស្រ្តាចារ្យ Yoichiro KITANI អ្នកជំនាញនៃមន្ទីរពិសោធន៍ និងលោកសាស្ត្រាចារ្យ Toshio Sekiguchi ផ្នែកសិក្សាបរិស្ថាន នៃសាកលវិទ្យាល័យ Kanazawa ស្តីពីសារធាតុពុលជាច្រើនប្រភេទ ដែលកើតចេញពីកប៉ាល់ទឹក ពីផ្សែងបង្ហុយទៅក្នុងអាកាស ពីការកំពប់ប្រេង និងកាកសំណល់នានាចូលទៅក្នុងទឹក ហើយអាចបង្កឱ្យកើតទៅជាអាស៊ីដ និងសារធាតុពុល ព្រមទាំងអាចបង្កទៅជាជំងឺមហារីកជាដើម។ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏ជាចំណេះដឹងសំខាន់សម្រាប់មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ស្របពេលដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបំពុលបរិស្ថាន៕











សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងធនធានទឹក ណែនាំឱ្យចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ពិសេសតំបន់ជនបទដែលនៅឆ្ងាយពីប្រភពទឹក
កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ

យោបល់ទាំងអស់ (0)