TNAOT News

· 21​ម៉ោង​មុន

តារាកំប្លែង ពាក់មី និងមហាជនប្រតិកម្មខឹងសម្បារ ខណៈឃើញវីដេអូចម្អិនម្ហូប«គ្រូតឿ» បន្លំចម្អិនសត្វសុនខ

#Social Life# #នាយពាក់មី# #កម្សាន្ត# #គ្រូតឿ# #តារាខ្មែរ#

1971

តារាកំប្លែងដ៏ល្បី នាយ ពាក់មី ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន មានការប្រតិកម្មព្រមទាំងខឹងសម្បារយ៉ាងខ្លាំង ទៅលើការផលិតមាតិកាធ្វើម្ហូបរបស់ គ្រូតឿ មានបន្លំចម្អិនសត្វពពែទៅជាសត្វសុនខ ដែលជាសត្វមួយប្រភេទដែលគួរឱ្យស្រឡាញ់ និងស្មោះត្រង់ជាមួយម្ចាស់ ថែមទាំងជាសត្វចិញ្ចឹមដែលហាមឃាត់ក្នុងការទទួលទាន។

យ៉ាងណាមិញ បើយោងតាមសំណេររបស់ លោក ពាក់មី លើកឡើងបែបនេះថា៖ «គ្រូតឿ​ ! ! គួរកគំនិតធ្វេីវីដេអូអី​ ដែលថ្លៃថ្នូជាងនេះតិចទៅ​ ! ! វីដេអូ​ ស្ងោឆ្កែរ​ ហេីយធ្វេីចាប់ពពែរ​ អ្នកមេីលមិនល្ងង់ទេ​ពពែឬឆ្កែរនោះ​ !»។

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកលេងបណ្ដាញសង្គមបានចូលទៅស៊ែរចែករំលែកបន្ត គាំទ្រនៅការលើកឡើងរបស់ នាយ ពាក់មី ដោយក្នុងនោះមាននៅមតិរបស់មហាជនប្រតិកម្មរិះគន់ទៅកាន់ «គ្រូតឿ» ថា៖ «ដើម្បីលុយ រឿងអីក៏ធ្វើទៅបាន បាត់បង់មានៈសិកាជាមនុស្ស» បន្ថែមពីនេះក៏មាននៅមតិមហាជនអ្នកស្រលាញ់សត្វជាច្រើនបានខឹងសម្បារប្រើពាក្យជេរប្រមាថផងដែរ៕​ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)