TNAOT News

· 10​ម៉ោង​មុន

ក្រោយបែបធ្លាយវីដេអូប្ដីប្រើហិង្សាវាយដំលើប្រពន្ធ ទីបំផុតសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ

#NEW NEWS# #ខេត្តរតនគិរី# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម#

1726

បន្ទាប់ពីបានពិនិត្យឃេីញការផ្សព្វផ្សាយវីដេអូដែលប្រើអំពេីហិង្សាលេីស្រ្តីភេទ​ លោកស្នងការចាតកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ធ្វើការស្រាវជ្រាវលើករណីប្រើអំពើហិង្សាដែលមានការបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវជុំវិញករណីហឹង្សាដែលត្រូវបានផ្សព្វផ្សាយ​ ចំពោះករណីនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦:៣០នាទីព្រឹក នៅចំណុច ការដ្ឋានទី៤ ឡូត៍៦៥ ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយបុរសដែលជាជនសង្ស័យ មានឈ្មោះ ហ៊ុន សារិន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ បានប្រើអំពើហឹង្សាវាយដំលើស្ត្រីមានឈ្មោះ អាន ស្រីនី អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករត្រូវជាប្រពន្ធដូចមានក្នុងវីឌីអូបង្ហោះលើបណ្តាញសង្គមពិតប្រាកដមែន។

 បច្ចុប្បន្នបន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)