TNAOT News

· 10​ម៉ោង​មុន

កម្លាំងសមត្ថកិច្ចជំនាញបំបែកសំណុំរឿងលួចរថយន្តបានយ៉ាងរហ័ស រយៈពេលមិនដល់ ១ម៉ោង

#NEW NEWS# #ករណីលួចឡាន# #សង្គម# #ព័ត៌មានសង្គម#

1675

មហាជនបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចំណាត់ការយ៉ាងរហ័សរបស់លោកអធិការក្រុងស្ទឹងសែន និងក្រុមការងារ ដែលបានការពារសន្តិសុខ និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទទួលបានព័ត៌មានអំពីករណីចោរលួចរថយន្ត១ គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កម្លាំងសមត្ថកិច្ចជំនាញបំបែកបានដោយជោគជ័យភ្លាមៗត្រឹមរយៈពេលមិនដល់ ១ម៉ោង។

សេចក្ដីរាយការណ៍បានឱ្យដឹងថា លោកអធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្តដែលចោរយកទៅផ្លុងចោលនៅក្នុងដីចំការមួយកន្លែង។ រយៈពេលប្រតិបត្តិការ សមត្ថកិច្ចប្រើពេលត្រឹម តែមិនដល់១ម៉ោងផង ក៏អាចរកឃើញរថយន្តនិងត្រៀមប្រគល់ជូនម្ចាស់ដើមវិញ។

ភស្តុតាង រថយន្តដែលរកឃើញវិញនោះ គឺជាប្រភេទរថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1095។

កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្រាវ ជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)