TNAOT News
· 18ម៉ោងមុន
ចាងហ្វាងផលិតកម្ម LD ប្រកាសស្វែងរកជនភៀសខ្លួនរត់ទៅជំរុំព្រំដែនសៀម ដើម្បីធ្វើបទសម្ភាសន៍ក្នុងរឿង«សោកនាដកម្មភ្នំខ្មោច»
#Social Life# #ជនភៀសខ្លួន# #លៀក លីដា# #កម្សាន្ត# #តារាខ្មែរ#
1736
លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានប្រកាសស្វែងរកជនភៀសខ្លួនចុងឆ្នាំ 1979 ដល់ 1982 ដែលរត់ទៅជំរុព្រំដែនសៀម ដើម្បីធ្វើបទសំភាសន៍ក្នុងរឿង«សោកនាដកម្មភ្នំខ្មោច» ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានផ្តល់ជាកាំភ្លើង ក៏ដូចជាសម្ភារៈផ្សេងៗទៀត ដើម្បីជួយសំរួលក្នុងការថតខ្សែភាពយន្តបែបប្រវត្តសាស្ត្រ។
នេះបើយោងតាមសំណេររបស់ ចាងហ្វាងផលិតកម្ម LD Picture បានរៀបរាប់បែបនេះថា៖ «ខ្ញុំបាទ លៀក លីដា ចាងហ្វាងផលិតកម្ម អិល ឌី ភីកឈ័រ (LD Picture) និងក្រុមការងារផលិតរឿង “សោកនាដកម្មភ្នំខ្មោច” សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានផ្តល់ជាកាំភ្លើង ក៏ដូចជាសម្ភារៈផ្សេងៗទៀត និងក្រុមការងារជំនាញ ដើម្បីជួយសំរួលក្នុងការថតខ្សែភាពយន្តបែបប្រវត្តសាស្ត្រ របស់ផលិតកម្មខ្ញុំបាទ ដែលមានចំណងជើងថា “សោកនាដកម្មភ្នំខ្មោច”។
កិច្ចសហការនេះជាកាយវិការវិជ្ជមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យភាពយន្តកម្ពុជាអោយកាន់តែមានភាពរីកចំរើន។សូមឯកឧត្តមឧត្តមសេនីយ៍ឯកទទួលនូវការគោរពនិងអរគុណ ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)