TNAOT News
· ម្សិលមិញ
ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ
#NEW NEWS# #ពលរដ្ឋភៀសសឹក# #សង្គម# #ព័ត៌មានសង្គម#
1870

ការខិតខំយ៉ាងសស្រាក់សស្រាំនាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ អភិបាលខេត្តបន្ទាយមានជ័យ លោក មាន ចាន់យ៉ាដា និងក្រុមការងារបានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះជូនប្រជាពលរដ្ឋភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ម្យ៉ាងទៀតផ្ទះទាំង២០៣ ខ្នងនេះត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សា
ស្ថានីយលក់ប្រេងយីហោ PEACE នៅសង្កាត់កាកាបទី១ រងការផាកពិន័យ ៤លានរៀល ដោយសារលក់តម្លៃលើសការកំណត់
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)