TNAOT News

· 14​ម៉ោង​មុន

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជទ្រព្យចំនួន ១០០ ០០០ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

#ព្រះមហាក្សត្រ# #កាកបាទក្រហម# #សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ# #សង្គម# #ព័ត៌មានសង្គម# #ព្រះរាជទ្រព្យ#

1825

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ១០០ ០០០ដុល្លារសហរដ្ឋអាម៉េរិក (ព្រះករុណា ៥០ ០០០ដុល្លារ, សម្តេចព្រះមហាក្សត្រី ៥០ ០០០ដុល្លារ) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)