TNAOT News
· 8ម៉ោងមុន
ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិតផ្កាក់សម្លាប់ជនរងគ្រោះដោយមិនញញើតដៃ
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ព័ត៌មានសង្គម#
1583
កាលពីថ្ងៃទី០៤.០៣.២០២៦ វេលាម៉ោ២០និង៣០នាទី មានករណីឃាតតម្មដោយគិតជាមុន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើកាំបិតផ្កាក់សម្លាប់ជនរងគ្រោះ ហេតុការណ៍នេះកើតឡើង នៅលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សពជនរងគ្រោះឈ្មោះពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ លំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ។
-ករណីនេះតាមការបំភ្លឺពីឈ្មោះសឿន ខុម ភេទប្រុសអាយុ៥៤ឆ្នាំ(ជាប្តី) បានឲ្យដឹងថា: មុនពេលកើតហេតុ រូបខ្លួនបានចូលងូតទឹក នៅក្រោយផ្ទះ ឯប្រពន្ធអង្គុយលើគ្រែក្រោមផ្ទះមើលទូរស័ព្ទ បន្តិចក្រោយមកបានឮសម្លេងប្រពន្ធស្រែកអូយៗ ខ្ញុំបើកបន្ទប់ទឹកចេញមកមើល ឃើញជនសង្ស័យម្នាក់ភេទប្រុស ស្លៀកខោខូវប៊ូយ ពាក់អាវក្រណាត់ដៃវែង ពណ៌រាងក្រហម កាន់កាំបិតផ្គាក់ដេញកាប់ប្រពន្ធខ្ញុំ រូបខ្ញុំបានចេញទៅជួយ ហើយប្រពន្ធបានរត់ទៅផ្ទះកូនស្រី ជាប់ខាងជើងគ្នាឲ្យជួយតែផ្ទះជាប់សោរបងខាងក្នុង ពេលនោះខ្ញុំចាប់ដៃជនសង្ស័យ តែវាគ្រវាស់របូតដៃវិញ ហើយវាបានដេញកាប់ប្រពន្ធខ្ញុំ ដល់ផ្លូវលំមុខផ្ទះជាច្រើនកាំបិត បណ្តាលឲស្លាប់ផ្កាប់មុខលើដី ។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។
-តាមការពិនិត្យសាកសព មានស្លាកស្នាម:កាប់ចិញ្ច្រាំលើ ក ក្បាល លើដៃទាំងសងខាង និងដាច់កដៃងខាងស្តាំ ។
+សន្និដ្ឋាន: ជាករណីគំនុំ ។
លុះនៅថ្ងៃទី០៥.០៣.២០២៦វេលាម៉ោង១៣និង៣០នាទី នគរបាលខេត្តកំពង់ស្ពឹ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ:
-ឈ្មោះស៊ុន សុភ័ក្រ ហៅឈីង ភេទប្រុសអាយុ២៨ឆ្នាំលំនៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ: បើកបររថយន្ត ។
+បាននាំទៅដកហូតវត្ថុតាង: កាំបិតផ្គាក់១ អាវ ១ខោ ១(ជាវត្ថុតាងធ្វើកម្មភាព)។
+ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតផ្គាក់សម្លាប់ជបរងគ្រោះដោយចោទប្រកាន់ថាចេះអំពើអាបធ្មប់ ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើសង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់នៅពេលណា? លោក Trump ថាលោកមិនមាន «ដែនកំណត់ពេលវេលា» ទេ
ក្រុមហេសបូឡា សន្យាថានឹងប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដល់ទីបំផុត
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
CMAC បាននិងកំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ

យោបល់ទាំងអស់ (0)