TNAOT News

· 1​ម៉ោង​មុន

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ បច្ចុប្បន្នកម្ពុជាមិនទាន់មានសញ្ញាណរងផលប៉ះពាល់បន្ទាន់ណាមួយ ចំពោះការផ្គត់ផ្គង់ប្រេងលើទីផ្សារឡើយ

#ប្រទេសកម្ពុជា# #ប្រេងឥន្ទនៈ# #រដ្ឋមន្ត្រីក្រសួងរ៉ែ# #មជ្ឈិមបូព៌ា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

505

បច្ចុប្បន្នការផ្គត់ផ្គង់ប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិកំពុងមានភាពរអាក់រអួល ប៉ុន្តែសម្រាប់កម្ពុជា​ គឺមិនទាន់មានសញ្ញាណរងផលប៉ះពាល់បន្ទាន់ណាមួយឡើយចំពោះការផ្គត់ផ្គង់ប្រេងលើទីផ្សារ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា កាលពីថ្ងៃទី ៤ ខែមីនា​។ បើទោះជាបែបនេះក្តី ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «តម្លៃប្រេង នឹងអាចកើនឡើងខ្ពស់ ទោះបីបញ្ហាផ្គត់ផ្គង់ប្រេងពីក្រុមហ៊ុនលើទីផ្សារកម្ពុជាមិនមានការរំខានក៏ដោយ»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានបញ្ជាក់បន្ថែមថា «ក្នុងករណីចាំបាច់ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម នឹងពិភាក្សាផ្ទាល់ជាមួយសម្តេចធិបតី ដើម្បីដំណោះស្រាយជូនប្រជាពលរដ្ឋ»។ គួរបញ្ជាក់ផងដែរថា កន្លងមកលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ធ្លាប់បានបញ្ជាក់ថា លទ្ធផលនៃសង្គ្រាមនៅអ៊ីរ៉ង់គឺពិតជាធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនៅលើពិភពលោករួម ទាំងកម្ពុជា។ សម្រាប់កម្ពុជា តម្លៃប្រេងអាចហក់ឡើងថ្លៃខ្ពស់ ប្រសិន​បើប្រេងនៅក្នុង​ស្តុកត្រូវបានប្រើប្រាស់អស់។ តែថាបើកម្ពុជាមានប្រេងនៅក្នុងស្តុកច្រើន នោះតម្លៃប្រេងមិនគួរត្រូវឡើងថ្លៃដូចតម្លៃប្រេងលើទីផ្សារអន្តរជាតិនោះ​ទេផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)