TNAOT News
· ម្សិលមិញ
កម្ពុជារកចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ២ខែដើមឆ្នាំ២០២៦ បានជាង ៩លានដុល្លារ
#គ្រឹះស្ថានអង្គរ# #NEW NEWS# #សង្គម# #កម្ពុជា# #រកចំណូល# #ព័ត៌មានសង្គម#
1749
គ្រឹះស្ថានអង្គរចេញផ្សាយស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដោយរយៈពេល២ខែ ដើមឆ្នាំ២០២៦ ទទួលបានចំណូលជាង ៩លានដុល្លារ។
ក្នុងរយៈពេល២ខែ (មករា និងកុម្ភៈ) មានភ្ញៀវទេសចរអន្តរជាតិចំនួន ១៨៨ ៨៨៥នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ រកចំណូលបាន ៩ ១៧៥ ២៧០។ ប៉ុន្តែចំនួននេះគឺ ធ្លាក់ចុះ ៣០,៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥។ 
ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជារកចំណូលពីការលក់សំបុត្រដល់ភ្ញៀវទេសចរ រមណីយដ្ឋានអង្គរ បានចំនួន ៩៥ ៣៩៤ នាក់ ស្មើនឹង ៤ ៦៥២ ៤៩៣ដុល្លារ ដោយតួរលេខនេះធ្លាក់ចុះ ២៨,៥២% បើធៀបនឹងឆ្នាំ២០២៥។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ១៦,៩% ប្រៀបធៀបនឹងឆ្នាំ ២០២៤ និងទេសចរជាតិប្រមាណ ២៥ លាននាក់ ខណៈចំណូលទេសចរណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%។
យ៉ាងណាមិញ ខេត្តសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីភាពល្បីល្បាញ និងតម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ។ ការទទួលស្គាល់នេះ ជាភស្តុតាងបង្ហាញថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញ ដែលផ្តល់បទពិសោធន៍ដ៏ល្អឯក និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានដល់ភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)