TNAOT News
· 02-11
ឃាត់ខ្លួនខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ករណីផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន
#សង្គម# #ជនជាតិចិន# #DEVELOPING NEWS# #ខ្មាន់កាំភ្លើង# #ព័ត៌មានសង្គម#
1946
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន ០១នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តី០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩និង៤៨នាទី មានករណីផ្ទុះអាវុធបណ្ដាលឲ្យរងរបួសស្រ្តីរងគ្រោះ១នាក់ នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរ ទេសក្រុម78 ភូមិ14សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 
ក្រោយកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្កចំនួន ១នាក់ នៅចំណុចសណ្ឋាគារDV ផ្លូវ2 ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនហើយធ្វើតេស្ត មានសារធាតុញៀន។
វត្ថុតាងចាប់យក ៖ អាវុធខ្លីម៉ាកK59 ចំនួន១ដើម ចំពោះអាវុធខ្លីម៉ាកK 59 ជនសង្ស័យបានយកទៅភ្លុងចោលនៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែងក្បែរកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់ការតាមនីតិវិធី។ ទូរស័ព្ទម៉ាក់ IPHONE ចំនួន 3គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 1សន្លឹក ។ ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ពុំអាចសួរនាំបាន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងធនធានទឹក ណែនាំឱ្យចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ពិសេសតំបន់ជនបទដែលនៅឆ្ងាយពីប្រភពទឹក
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
អ៊ីរ៉ង់ទទួលស្គាល់ថា ខ្លួនបានវាយប្រហារលើនាវារបស់ថៃនៅច្រកសមុទ្រ Hormuz ដោយសារព្រមានមិនស្តាប់
A Dialogue between Nature and Art: Shell Carving

យោបល់ទាំងអស់ (0)