TNAOT News
· 02-11
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ
#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #អ្នកនាំពាក្យក្រសួង# #គុណភាពខ្យល់# #អាកាសធាតុ# #ព័ត៌មានសង្គម#
2058
គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ ហើយការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ។ នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដែលក្នុងនោះកំហាប់ភាគល្អិតនិចល កើតមានចន្លោះពី៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្រ្តក្បែរ តំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ប៉ុណ្ណោះដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ (រូបភាពក្រាហ្វិក)។
ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការកត់សំគាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថានៅទូទាំងខេត្តនោះទេ គឺនៅកន្លែងដែលអាចមានការឆេះ និងការដុតជាដើម។
ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម។
សូមបញ្ជាក់ថា ការផ្សាយរបស់ព័ត៌មានអន្តរជាតិមួយចំនួន ជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិ នៃប្រទេសនីមួយ ដែលបានកំណត់យក ស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ យ៉ាងណាក៏ដោយ កម្ពុជាបានពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time data) ជាប្រចាំ ដើម្បីគ្រប់គ្រង និងធានាគុណភាពខ្យល់ តាមប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានកំហាប់ភាគល្អិត PM2.5 ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន (Real time) បានជ្រាបផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
ខណៈពេលនេះមានករណីអគ្គិភ័យឆេះឃ្លាំងស្ដុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខេត្ដកំពង់ស្ពឺ
រាជរដ្ឋាភិបាល ត្រៀមរថយន្តក្រុងឥតគិតថ្លៃប្រមាណ ៦០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

យោបល់ទាំងអស់ (0)