TNAOT News
· 02-11
រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន
#ឯកឧត្តម ឃួង ស្រេង# #កម្ចាត់មូសខ្លា# #សង្គម# #ប្រជាពលរដ្ឋ# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#
1897
រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ លោកស្រីដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍ ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ៕









សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)