TNAOT News
· 02-11
ករណីប្រទះឃើញសពរុំថង់ពណ៌ខ្មៅ នៅក្រុងបាវិត សមត្ថកិច្ចស្រាវជ្រាវឈានទៅបង្ក្រាបករណីឆបោកតាមអនឡាញនៅវីឡាមួយកន្លែង
#NEW NEWS# #ក្រុងបាវិត# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
2199
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីប្រទះឃើញសាកសព មានសភាពរុំដោយថង់ផ្លាសស្ទីក ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយមក ក៏បានធ្វើការកំណត់ទីតាំង និងឈានទៅដល់ការបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។
ប្រភពព័ត៌មានពីបានឲ្យដឹងថា ក្រោយពីក្តាប់បានមុខសញ្ញាហើយនោះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញ ចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹង អំពីការរៀបចំពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?

យោបល់ទាំងអស់ (0)