TNAOT News
· 02-11
កម្ពុជា រកចំណូលពីការនាំចេញអង្ករបានជាង ៧០.៩៣លានដុល្លារ ក្នុងរយៈពេល១ខែ នៃឆ្នាំ២០២៦
#ប្រទេសកម្ពុជា# #ការនាំចេញអង្ករ# #សហព័ន្ធស្រូវអង្ករ# #NEW NEWS# #សង្គម# #ឆ្នាំ២០២៥# #ព័ត៌មានសង្គម#
2296
យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវ/អង្ករកម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា រយៈពេល១ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១១៥ ៧៨៤ តោន គិតជាទឹកប្រាក់បានចំនួន ៧០.៩៣ លានដុល្លារសហរដ្ឋអាមេរិក កើនឡើង ៩៥ភាគរយធៀបនឹងបរិមាណអង្ករនាំចេញតែ ៥៩.០៨៦តោន កាលពីខែមករា ឆ្នាំ២០២៥។
កម្ពុជាមានក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ក្រុមហ៊ុន ដោយដឹកចេញទៅកាន់ ៥០គោលដៅ។ គោលដៅទាំងនោះរួមមាន ប្រទេសក្នុងតំបន់អឺរ៉ុប(២៤ ប្រទេស) ក្នុងបរិមាណ ៣៨ ១៥៦ តោន ស្មើនឹង ២៦,៥៣ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ២៥ ៤១៦ តោន ស្មើ ១៦,៧៥ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៥ ប្រទេស) ៤២ ០៩៧ តោន ស្មើនឹង ១៨,៧៨ លានដុល្លារ, និងគោលដៅផ្សេងទៀតចំនួន ១០ ១១៥ តោន គិតជាប្រាក់ ៨,៨៧ លានដុល្លារ។
ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៣២២.៤៨៨តោន ដែលមានតម្លៃប្រមាណ ៧២,៥៦លានដុល្លារ។
គួរបញ្ជាក់ផងដែរថា អង្ករកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុត ចំនួន៧លើកមកហើយ ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
អាជ្ញាធរ ដំណើរការស្តារប្រឡាយទួលសំពៅដំណាក់កាលទី២ ត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
លោកWang Yi បង្ហាញពីការប្តេជ្ញាចិត្តថាចិននឹងមិនបោះបង់ចោលក្តីសង្ឃឹមសម្រាប់សន្តិភាពឡើយ

យោបល់ទាំងអស់ (0)