TNAOT News

· 02-10

កម្ពុជា និងគុយបា ជម្រុញវិស័យជីវឱសថ ផ្តោតលើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម

#ប្រទេសកម្ពុជា# #ជំងឺ​ទឹកនោមផ្អែម# #ជំងឺមហារីក# #NEW NEWS# #សង្គម# #គុយបា# #ព័ត៌មានសង្គម#

1996

តំណាងកម្ពុជា និងគុយបា បានពិភាក្សាលើលទ្ធភាពជំរុញគំរូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ សម្រាប់ការនាំចូល និងការប្រើប្រាស់ផលិតផលជីវឱសថ របស់ប្រទេសគុយបា ដោយផ្តោតសំខាន់លើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម ស្របតាមតម្រូវការព្យាបាល និងអាទិភាពសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបនៃកិច្ចពិភាក្សាការងាររវាង ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត Pedro Camilo Rodríguez Rodríguez ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន BIOCUBAFARMA របស់សាធារណរដ្ឋគុយបា។

ក្នុងជំនួបនោះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានលើកឡើង ពីសារៈសំខាន់នៃការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផល ដោយគោរពតាមបទប្បញ្ញត្តិជាធរមាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវអគ្គរដ្ឋទូត និងសហការី ដែលបានតែងតែគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល រួមមាន ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ អ្នកជំនាញ ការគាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះសកម្មភាព ក្រោមកិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងសុខភាពសាធារណៈ នៅកម្ពុជាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស