TNAOT News

· 02-09

តារាចម្រៀងរ៉េប ហ្សេដេស រំលឹកពីមូលហេតុចាំមិនភ្លេចដែលធ្វើឲ្យលោក គោរពចំពោះ លោក វណ្ណដា

#Social Life# #ហ្សេដេស# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#

2090

តារាចម្រៀងរ៉េប ហ្សេដេស បានរៀបរាប់ពីអារម្មណ៍ពិតថាលោកពិតជាគោរពចំពោះតារារ៉េបរៀបច្បង លោក វណ្ណដា ព្រមទាំងរំលឹកពីរឿងរ៉ាវខ្លះៗឲ្យមហាជនបានដឹង ខណៈតារាចម្រៀងប្រុសរូបនេះ បានឃើញនៅវីដេអូឃ្លីបមួយដែលកំពុងតែផ្ទុះការចែករំលែកខ្លាំងពេញបណ្ដាញសង្គម ពីសកម្មភាព និងទឹកចិត្តដ៏ល្អរបស់ លោក វណ្ណដា បានប្រកាសជួបឧបត្ថម្ភសំលៀកបំពាក់ជូនដល់បេក្ខជនមួយរូបមកពីខេត្តព្រៃវែងដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំនៅឈុតសំលៀកបំពាក់ចូលរួមប្រកួត។

យ៉ាងណាមិញ ក្រោយឃើញបែបនេះ តារាចម្រៀងរ៉េប ហ្សេដេស ក៏បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនបែបនេះថា៖ «នេះជាហេតុផលដែលខ្ញុំគោរពគាត់ខ្លាំង បទ SIDEQUEST ដែលខ្ញុំ ft ជាមួយគាត់ គាត់សួរខ្ញុំថា ចង់ថត MV អត់??? បេីចង់ថត គាត់ជួយខ្ញុំទៀត តែខ្ញុំមិនចង់រំខានដល់គាត់ គាត់ជាអាយដល ជាបងប្រុសដ៏ល្អម្នាក់»។

សូមបញ្ជាក់ផងដែរថា ទឹកចិត្តដល់ល្អរបស់ តារាចម្រៀងរ៉េប លោក វណ្ណដា កំពុងតែអង្រួតចិត្តមហាជនបញ្ចេញមតិស្ញើបសរសើរ ព្រមទាំងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងមួយកម្រិតទៀតផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)