TNAOT News

· 02-08

តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានមហាជនស្ញប់ស្ញែងនូវទឹកចិត្ត ខណៈលោកប្រកាសជួយឧបត្ថម្ភសំលៀកបំពាក់ដល់បេក្ខជនមួយរូបក្នុងការប្រកួត

#Social Life# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#

2274

បណ្ដាអ្នកគាំទ្របានសម្ដែងអារម្មណ៍រំភើប និងស្ញប់ស្ញែងកោតសរសើរគ្រប់គ្នាទៅកាន់ទឹកចិត្តដ៏ប្រពៃក្នុងការចែករំលែករបស់ តារាចម្រៀងរ៉េប លោក វណ្ណដា​ ខណៈលោកបានប្រកាសជួយឧបត្ថម្ភសំលៀកបំពាក់ទៅកាន់បេក្ខជនមួយរូបដែលចូលរួមប្រឡងចម្រៀងរ៉េបក្នុងកម្មវិធី THE NEXT LEVEL: RAPSTAR។

ដោយក្នុងវីដេអូឃ្លីបនោះ យើងសង្គេតឃើញថាបេក្ខជនជាច្រើនចូលរួមប្រកួតសុទ្ធសឹងតែមានសំលៀកបំពាក់បែបHip hop សម័យថ្មីឡូយឆាយបង្កើតភាពទាកទាញ់ តែដោយឡែកបេក្ខជន JAYX មកពីខេត្តព្រៃវែងរូបនេះ ចូលរួមប្រកួតក្នុងសំលៀកបំពាក់ហាក់មើលទៅសាមញ្ញា គួបផ្សំជាមានបទចម្រៀងដែលលោកលើកយកច្រៀងទៀតនោះកាន់តែធ្វើមហាជនកើតក្ដីអាណិតយល់ច្បាស់ពីជីវិតផ្ទាល់ខ្លួនរបស់បេក្ខជនរូបនេះ ដែលមានឆន្ទៈនិងក្ដីស្រម៉ៃតស៊ូបង្ហាញសមត្ថភាពក្នុងការប្រកួត។

យ៉ាងណាមិញក្រោយ ឃើញបេក្ខជនJAYX សារភាពថាគ្មានលទ្ធភាពក្នុងការរៀបចំសសំលៀកបំពាក់ឲ្យឡូយនោះ លោក វណ្ណដា ក៏មិនអោបដៃមើលនោះដែរ លោកក៏បានប្រកាសថា នឹងជួបឧបត្ថម្ភសំលៀកបំពាក់ដល់បេក្ខជនរូបនេះចូលរួមប្រកួតគ្រប់វគ្គដើម្បីជាការលើកទឹកចិត្តផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)