TNAOT News

· 02-07

យោធាថៃ ពង្រីកការដាក់ឃាំងទូកុងតឺន័រព័ទ្ធយកដីកម្ពុជា នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់

#BREAKING NEWS# #ព្រំដែនកម្ពុជា-ថៃ# #យោធាថៃ# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #ស្រុក​ថ្មដា#

1769

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពថៃបាននិងកំពុងដាក់ឃាំងទូកុងតឺន័រ ដើម្បីព័ទ្ធ និងកាន់កាប់ដីកម្ពុជា នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ សកម្មភាពនេះកើតឡើងបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) បានចុះមកត្រួតពិនិត្យទីតាំងជាក់ស្តែង និងធ្វើរបាយការណ៍ ស្តីពីការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស