TNAOT News

· 02-06

លោក វ៉ាត វ៉ាន់ ក្ដុលក្តួលចំពោះដំណឹងមរណភាព តារាចម្រៀងរ៉េប Lisha និងដាស់តឿនដល់អ្នកនិយមចូលចិត្តជក់បារី ឬVape ត្រូវគិតពីសុខភាព

#Social Life# #វ៉ាត វ៉ាន់# #កម្សាន្ត# #តារាខ្មែរ# #Lisha#

2495

សិល្បករផាត់មុខដ៏ល្បី លោក វ៉ាត វ៉ាន់ បានបង្ហោះសំណេរទាំងក្ដុកក្ដួលស្រណោះដល់ តារាចម្រៀងរ៉េប Lisha ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងរំលេចនៅសារក្រើនរំលឹកដាស់តឿនទៅកាន់យុវជនជំនាន់ក្រោយដែលនិយមចូលចិត្តជក់បារី រឺក៏Vapeញឹកញាប់ ត្រូវមានការប្រុងប្រយ័ត្នងាកមកគិតពីសុខភាព។

នេះបើយោងតាមសំណេរបស់ លោក វ៉ាត វ៉ាន់ បានរៀបរាប់បែបនេះថា៖ «RIP បងសម្លាញ់! ស្រណោះណាស់! យើងធ្លាប់និយាយពីគម្រោងថតMV និងផាត់មុខផ្សេងៗ យើងមិនទាន់បានធ្វើទេ ហេតុអ្វីបងទៅចោលប្អូន តែយ៉ាងណាបងបានទៅសុខហើយ បងលែងឈឺហើយ ជូនពរបងទៅអោយបានសុខណា!

មេរៀនដែលក្មេងៗជំនាន់ក្រោយ និងផ្ញើរអ្នកដែលចូលចិត្តជក់បារី រឺក៏Vapeញឹកញាប់ បើមិនស្រឡាញ់សុខភាពបន្តចុះ តែត្រូវអោយមានពេល មានកម្រិត កុំយកជាការឡូយ កុំញឹកពេក កុំអោយញៀនហួសពេល»។

បន្ថែមពីនេះ លោកក៏បានបន្តបញ្ជាក់ថា៖ «មុននឹងផុសខ្ញុំបានសូមខាងម៉ាក់គាត់ហើយ ដើម្បីចែករំលែកបទពិសោធន៍ ការអប់រំអោយជនរួមជាតិគិតពីសុខភាព និងជាការរំលែកទុក្ខជូនបងសម្លាញ់Lishaជាពិសេស ស្រណោះបងណាស់»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស