TNAOT News

· 02-06

អ្នកនាង ទូច ស្រីល័ក្ខ បន្តទទូចស្នើរសុំឲ្យសប្បុរជនជួយដល់ លោក យូឌីស្កូ ដែលកំពុងខ្វះខាតខ្លាំងក្នុងព្យាបាលជំងឺ

#Social Life# #កម្សាន្ត# #យូឌីស្កូ# #តារាខ្មែរ# #ទូច ស្រីល័ក្ខ#

1991

អ្នកនាង ទូច ស្រីល័ក្ខ ដែលត្រូវបានស្គាល់ថាជាតារាស្រីមួយរូបដែលមានភាពស្និតស្នាលជាមួយ លោក យូឌីស្កូ បានបង្ហោះសំណេរជាថ្មីម្ដងទៀតរៀបរាប់ពីអាការៈ ព្រមទាំងទទូចស្នើរសុំឲ្យសប្បុរជនជួយតារាសម្ដែងប្រុសរូបនេះ ដេីម្បីមានលទ្ធភាពអាចបន្តការព្យាបាល និងវះកាត់។

នេះបើងតាមការបង្ហោះរបស់ អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់បែបនេះថា៖ «អាការៈបងស្កូកំពុងពិបាកក្នុងខ្លួនខ្លាំង នៅពេលនេះហត់ខ្លាំងកំលាំងក៏មិនសូវមានខ្ញុំព្យាយាមរកជំនួយជូនបង ដេីម្បីក្នុងការដេាះស្រាយមួយពេលៗ ម៉េាងនេះបងកំពុងលាងឈាមទៀតហេីយ សូមមេត្តាលេាកឱកញ៉ាចិត្តធម៌តែងតែជួយសង្រ្គេាះជីវិតអ្នកអត់រឺលំបាក សូមមេត្តាលេាកកុំរំលងបងស្កូអីព្រេាះពេលវេលាដ៏លំបាកមួយនេះគឺសូមជួយស្រេាចស្រង់គាត់ផង ដង្ហេីមចុងក្រេាយគឺត្រូវការថវិការមកជួយគាត់ដេីម្បីវះកាត់ សូមកុំអេាយបាត់បង់ធនធានសិល្បៈគាត់ជួយសង្គមច្រេីនណាស់ មួយរយៈនេះគឺលឺសំលេងបងយំក្នុងចិត្តចង់ឆ្គួតហេីយ»។

បន្ថែមពីនេះ សមាគមសិល្បករខ្មែរ ក៏បានបន្តសូមអំពាវនាវដល់សប្បុរសជន ជាពិសេសបងប្អូនសិល្បករ និងអ្នកស្រលាញ់វិស័យសិល្បៈ សូមមេត្តាចូលរួមបរិច្ចាគថវិកា តាមសទ្ធា និងទឹកចិត្តមេត្តាករុណា ដើម្បីជួយសម្រាលការលំបាកក្នុងដំណាក់កាលព្យាបាលជំងឺរបស់លោក យូ ឌីស្កូ ដែលធ្លាក់ខ្លួនឈឺជាទម្ងន់ជាថ្មីម្តងទៀត ពាក់ព័ន្ធជំងឺខូចគ្រលៀន ហើយកំពុងត្រូវការថវិកាលាងឈាមជាប្រចាំនៅមន្ទីរពេទ្យប្រទេសឥណ្ឌា៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស