TNAOT News
· 16ម៉ោងមុន
មន្ត្រីជំនាញ ចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក និងបង្ក្រាបបទល្មើសនេសាទ
#ស្លាកសញ្ញា# #បង្គោលព្រំដែន# #មន្ត្រីជំនាញ# #NEW NEWS# #សង្គម# #ព្រៃលិចទឹក# #ព័ត៌មានសង្គម#
1758
កម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយកម្លាំងវរ:សេនាតូចកាំភ្លើងធំយោធភូមិភាគ រដ្ឋបាលស្រុកក្រូចឆ្មា រដ្ឋបាលឃុំទ្រា ឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងរដ្ឋបាលឃុំព្រះធាតុ ស្រុកអូររាំងឪ គណៈកម្មការសហគមន៍នេសាទបឹងក្រពិត សរុបចំនួន ៣៣នាក់ ដើម្បីចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ក្នុងដំណើរនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានចុះដល់ទីតាំងជាក់ស្ដែង ដើម្បីបោះស្លាក់សញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក ចំនួន ៦ទីតាំងរួមមាន៖ ទីតាំងទី១ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន ១ស្លាក និងបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន៣បង្គោល។ ទីតាំងទី២ ក្រុមការងារបានបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន ៣បង្គោល។ ទីតាំងទី៣ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក និងបោះបង្គោលព្រំការពារព្រៃលិចទឹក ចំនួន៤បង្គោល។ ទីតាំងទី៤ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន ១ស្លាក។ ទីតាំងទី៥ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក និងទីតាំងទី៦ ក្រុមការងារបានបោះស្លាកសញ្ញាហាមឃាត់ ចំនួន១ស្លាក។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវចូលរួមការពារភ្លើងឆេះព្រៃលិចទឹក ដើម្បីជាជម្រក ជីវចម្រុះ ធនធានជលផល បរិស្ថាន របបអាហារ និងចំណូលរបស់ប្រជាពលរដ្ឋ និងហាមពង្រីកកន្ទុយដីស្រែ ចូលទៅក្នុងតំបន់ដីព្រៃលិចទឹក ហាមយកត្រាក់ទ័រ គ្រឿងចក្រកាយ ឈូសឆាយដី ចូលទៅក្នុងតំបន់ដីព្រៃលិចទឹក។ ចំណែក ជនប្រព្រឹត្តបទល្មើសព្រៃលិចទឹក នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។
ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ ក៏បានបន្តចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនានា នៅក្នុងភូមិសាស្រ្តចំណុចបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោល ឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ ១ករណី រួមមាន៖ ឧបករណ៍លូស្បៃមុង ៥មាត់ របាំងស្បៃមុង ២៥០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៨០ដើម៕






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)