TNAOT News
· ម្សិលមិញ
អ្នកផលិតមាតិកា Xing ចេញមុខសុំទោសជាសាធារណៈ ក្រោយសាងនូវកំហុសដោយអចេតនាប៉ះពាល់អារម្មណ៍បងប្អូនភេទទី៣
#Social Life# #Xing# #ភេទទី៣# #កម្សាន្ត# #តារាខ្មែរ#
2011
អ្នកផលិតមាតិកាមានប្រជាប្រិយភាព លោក Xing ចេញមុខសុំទោសជាសាធារណៈ ក្រោយបានសាងកំហុសដោយអចេតនាក្នុងការផលិតវីដេអូជាក្រុមសុទ្ធសឹងតែជាអ្នកផលិតមាតិកដ៏ល្បី ដោយក្នុងវីដេអូមានពាក្យសម្ដី និងសកម្មភាពមួយចំនួនលេងសើច ធ្វើឲ្យប៉ះពាល់អារម្មណ៍ដល់បងប្អូនដែលស្រលាញ់ភេទដូចគ្នា ធ្វើឲ្យគ្រប់គ្នាមានការប្រតិកម្មរិះគន់ដូចទឹកបាក់ទំនប់។

យ៉ាងណាមិញ ក្នុងនោះ លោក Xing បង្ហោះសំណេរដឹងនៅកំហុស សុំទោសទាំងអារម្មណ៍សោកស្ដាយថា៖ «ខ្ញុំសូមអភ័យទោសយ៉ាងស្មោះត្រង់ចំពោះបងៗ LGBTQ+ និងមនុស្សទាំងអស់ដែលមានអារម្មណ៍ឈឺចាប់ ឬមិនសប្បាយចិត្ត ដោយសារពាក្យសម្ដី ឬសកម្មភាពរបស់ខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយវាមិនមែនជាចេតនាដើម្បីមិនគោរព ឬបង្កការរើសអើងឡើយ»។

លោកក៏បានបន្តថា៖ «ខ្ញុំទទួលស្គាល់ថា ពាក្យសម្ដីមានឥទ្ធិពល និងអាចប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍។ ខ្ញុំសូមទទួលខុសត្រូវពេញលេញចំពោះកំហុសនេះ និងយកវាធ្វើជាមេរៀន។ខ្ញុំតែងតែគោរព និងគាំទ្រសិទ្ធិស្មើគ្នារបស់មនុស្សគ្រប់រូប ដោយមិន គិតពីភេទ, ពណ៌សម្បុរ និងពូជសាសន៍ជាពិសេស បងៗ LGBTQ+ ។

ខ្ញុំសង្ឃឹមថាបងប្អូននឹងលើកលែងនូវកំហុសមួយនេះ ហេីយក៏សូមអរគុណចំពោះការយល់ចិត្ត និងបានផ្តល់ឱកាសឲ្យខ្ញុំក្នុងការកែប្រែ»៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)