TNAOT News

· 01-16

តុលាការចេញដីកាឃុំខ្លួនឧកញ៉ា លី គួង ដាក់ពន្ធនាគាររឿងធ្វើជំនួញខុសច្បាប់ និងកាងឆបោកអនឡាញ

#ពន្ធនាគារ# #NEW NEWS# #តុលាការ# #សង្គម# #គុក# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#

1920

ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវ លោក លី គួង អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ។  នេះបើយោងតាមដីកាបង្កាប់ឲ្យឃុំខ្លួន ដែលចេញដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ លោក លី គួង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសរួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

គួរបញ្ជាក់ផងដែរថា លោក លី គួង ដែលមានងារជា «ឧកញ៉ា» បានធ្វើជំនួញខុសច្បាប់ និងកាងបទល្មើស Scams Online នេះយ៉ាងខ្លាំង និងជាច្រើនកន្លែងដែលអ្នកល្មមៗមិនសូវស្គាល់ និងលឺឈ្មោះនោះទេ៕  

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)