TNAOT News
· 01-14
ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទអារជ្រៀកឈើ និងដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
#ជនសង្ស័យ# #NEW NEWS# #សង្គម# #ការដឹកជញ្ជូនឈើខុសច្បាប់# #ព័ត៌មានសង្គម#
2157

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទអារជ្រៀកឈើ និងដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
កម្លាំងមន្ត្រីឧទ្យានុរក្ស ក្រោមការបញ្ជាផ្ទាល់ពីលោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងការចង្អុលបង្ហាញពីនីតិវិធីច្បាប់ពីឯកឧត្តមព្រះរាជអាជ្ញា អមអយ្យាការនៃសាលាដំបូងខេត្តនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ បានចាប់ឃាត់បានជនសង្ស័យចំនួន០១នាក់ ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិ បារាយណ៌ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលធ្វើសកម្មភាពអារជ្រៀកឈើ និងដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត។
មន្ត្រីឧទ្យានុរក្សក៏បានចាប់វត្ថុតាងរួមមាន រណាយន្តធនធំចំនួន ០១គ្រឿង ម៉ាកស្ទី០៧០ ម៉ូតូចំនួន០១គ្រឿង ម៉ាកអាវេវអាហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និងឈើអារ ប្រភេទលេខ១ (ឈើសុក្រម)ចំនួន ២ដុំ ស្មើនិង ០.០៩ម៉ែត្រត្រីគុណផងដែរ។
បច្ចុប្បន្នក្រុមការងារបានបញ្ជូនវត្ថុតាង និងជនសង្ស័យមកដល់ស្នាក់ការបរិស្ថាន ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តក្រចេះតាមនីតិវិធីច្បាប់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)