TNAOT News
· 3ម៉ោងមុន
ប្រជាពលរដ្ឋភៀសសឹកនាំគ្នាបន្តដាំបន្លែតាមទីតាំងខ្លួនរស់នៅដើម្បីធានាសន្តិសុខស្បៀង
#NEW NEWS# #ដាំបន្លែ# #ប្រជាពលរដ្ឋភៀសសឹក# #សង្គម# #ព័ត៌មានសង្គម#
972

ភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ បន្តរហូតដល់ជាង២០ថ្ងៃមកហើយ ខណៈប្រជាពលរដ្ឋភៀសសឹកកម្ពុជាកើនឡើងជាង៦០ម៉ឺននាក់។
ដោយចំនួនប្រជាពលរដ្ឋភៀសសឹកកើនឡើង លោកជំទាវបណ្ឌិតស្រ្តីទី១កម្ពុជា បានបណ្តុះគំនិតឲ្យមានការដាំដុះបន្លែ ផ្លែឈើហូបផ្លែនៅតាមទីតាំងជំរុំភៀសសឹក ដើម្បីធានាបាននូវសន្តិសុខស្បៀង ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ ព្រោះមិនអាចដឹងថាសង្រ្គាមនេះនឹងបញ្ចប់នៅពេលណា ហើយស្បៀងពីសប្បុរសជន និងរដ្ឋាភិបាលក៏អាចមានចន្លោះផ្គត់ផ្គង់មិនទាន់ពេលពេលវេលាផងដែរ។
នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តពោធិសាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ប្រជាពលរដ្ឋភៀសសឹកកំពុងមមាញឹកក្នុងការបន្តដាំដុះបន្លែបន្ថែមទៀតលើផ្ទៃដីទំនេរដែលមានការណែនាំ និងរៀបចំពីអភិបាលខេត្តនីមួយៗ រួមទាំងការចុះពិនិត្យគាំទ្របន្ថែមដោយមន្ត្រីកសិកម្មផងដែរ។
បន្លែដែលងាយស្រួលដាំដុះ ផ្តល់ផលរហ័ស និងវិធីសាស្ត្រដាំដុះងាយៗសម្រាប់ប្រជាពលរដ្ឋភៀសសឹកមាន ត្រកួន ម្រះ ស្លឹកគ្រៃ ជីគ្រប់មុខ សាឡាដ ប៉េងបោះ ត្រប់ ជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
រុស្ស៊ីគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទក្នុងរយៈពេលមួយទសវត្សរ៍ទៀត
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ
យោបល់ទាំងអស់ (0)