TNAOT News
· ម្សិលមិញ
ក្រសួងការងារ អំពាវនាវប្រជាជនដែលស្នាក់នៅ និងធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកកម្ពុជា ដើម្បីសុវត្ថិភាព
#ក្រសួងការងារ# #ប្រទេសថៃ# #NEW NEWS# #ច្បាប់អន្តរជាតិ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម#
2593
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ នៅក្នុងប្រទេសថៃ ជ្រាបថា ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលធ្វើដំណើរឆ្លងកាត់ ច្រកព្រំដែនកម្ពុជា-ថៃ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សូមបន្តអត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ និងស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនជាធម្មតា និងត្រូវចៀសវាងការជួបជុំ ឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មីកជាប្រក្រតីឡើងវិញ។
ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងស្វែងរក ការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទដូចខាងក្រោម៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨ - អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥។
អង្គការសហប្រជាជាតិ (UN) ទូរសព្ទលេខ៖ ០២ ២៨៨ ១៨០៧, United Nations Building, 15th Floor, Rajdamnern Nok Avenue, Bangkok, Thailand។, អង្គការអន្តរជាតិខាងការងារ (ILO) ទូរសព្ទលេខ៖ ០២ ២៨៨ ១២៣៤, United Nations Building, Rajdamnern Nok Avenue, Bangkok, Thailand។, អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទូរសព្ទលេខ៖ ០២៣៤៣ ៩៣០០, United Nations Building, 18th Floor, Rajdamnern Nok Avenue, Bangkok, Thailand និងមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ ៖ ០២ ៥១៣ ៩២៤២ / ០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១ និងនៅម៉េស៊ត ទូរសព្ទលេខ៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និង សហការជាមួយអង្គការសហប្រជាជាតិ (UN), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រាជរដ្ឋាភិបាលលើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងភូមិសាស្រ្តជម្លោះព្រំដែន
ប្រជាពលរដ្ឋ លក់បន្លែនៅផ្សារក្រោម បាននាំយកបន្លែ មាន់ ត្រី ជូនដល់ជនភៀសសឹកស្នាក់នៅវត្តមេត្តាករុណា
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
តើអ្វីដែលបណ្ដាលឱ្យកើតជំងឺកញ្ជ្រឹល?
យោបល់ទាំងអស់ (0)