TNAOT News
· 6ម៉ោងមុន
ករណីឆេះផ្ទះឡចំរាញ់ខ្លឹមច័ន្ទមួយកន្លែង ប្រើប្រាស់រថយន្ដអគ្គិភ័យ ៧គ្រឿង ទឹកសរុប ២៣ឡាន
#អគ្គិភ័យ# #NEW NEWS# #រថយន្ដ# #សង្គម# #ខេត្តកំពង់ស្ពឺ# #ព័ត៌មានសង្គម# #អាវុធហត្ថ#
1629
ប្រតិបត្ដិការជួយអន្ដរាគមន៍សង្រ្គោះករណីឆេះផ្ទះឡចំរាញ់ខ្លឹមច័ន្ទមួយកន្លែងដោយប្រេីប្រាស់រថយន្ដអគ្គិភ័យ៧គ្រឿងទឹកសរុប២៣ឡានទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន និងបានការបញ្ជាផ្ទាល់ភ្លាមៗ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អោយរថយន្ដអគ្គិភ័យគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋានត្រៀមចេញជួយអន្ដរាគមន៍ ក្នុងនោះលោកអធិការបានចូលរួមផ្ទាល់តាំងពីដំបូងកេីតហេតុការប៉ាន់ស្មានបឋម ករណីអគ្គិភ័យអាចបណ្ដាលមកការឆ្លងចរន្ដអគ្គិសនី ក្នុងផ្ទះបាយខាងក្រោយ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះដល់ទីតាំងឡចំរាញ់ប្រេងខ្លឹមច័ន្ទ និងគំនរអុសឈេីសម្រាប់ដុត ព្រមទាំងប្រេងខ្លឹមច័ន្ទដែលបានចំរាញ់រួច គណនានៃការខូចខាតរួមមាន ៖ឆេះផ្ទះមួយខ្នងនិងសម្ភារៈក្នុងផ្ទះមួយចំនួនធំ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ទេ។
កម្លាំងសហការមកពី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំព់ស្ពឺ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈឈុនទ្រី មកពីអធិការដ្ឋាននគរបលក្រុងច្បារមនស្រុកសាមគ្គីមុនីជ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង ប្រតិបត្ដិការប្រេីប្រាស់រយៈពេលជាង ៧ម៉ោងទេីបពន្លត់និងគ្រប់គ្រងបានផងដែរ៕ 








សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)