TNAOT News

· 23​ម៉ោង​មុន

បងស្រីបង្កើតរបស់ វីរៈកងទ័ព ប៊ុង តុងធៀន បង្ហោះសំណេរទាំងក្ដុកក្ដួលមិនអស់អាល័យពីប្អូនប្រុសដែលបានពលីជីវិត

#ពលីជីវិត# #NEW NEWS# #កងទ័ព# #សង្គម# #ព័ត៌មានសង្គម#

2100

បងស្រីបង្កើតរបស់ វីរៈកងទ័ពវ័យក្មេង ប៊ុង តុងធៀន ដែលបានពលីជីវិតការពារបូរណភាពទឹកដីក្នុងវ័យ ២០ឆ្នាំ បានបង្ហោះសំណេរមួយទាំងក្ដុកក្ដួលរំជួលចិត្តមិនអស់អាល័យពីប្អូនប្រុសជាទីស្រលាញ់ ដែលបានបាត់ដំណឹងអស់រយៈពេលជាង ១០ថ្ងៃ ទើបតែទទួលដំណឹងថាប្អូនប្រុសបានពលីជីវិតសឹងតែទទួលយកមិនបាន។

នេះបើតាមសំណេររបស់ បងស្រីបង្កើតរបស់ វីរៈកងទ័ពវ័យក្មេងរូបនេះមានគណនីឈ្មោះ Skylaa Lee បានរៀបរាប់បែបនេះថា៖ «រយះពេល12ថ្ងៃមកនេះបងបានត្រឹមរងចាំផ្លូវប្អូនលេបបាយក៏មិនចូលគេងក៏មិនលក់នឹកខ្វាយខ្វល់ពីប្អូនគ្រប់ពេលទោះក្នុងចិត្តមានតែ1%ក៏សង្ឃឹមតើហេតុអ្វីដាច់ចិត្តចាកចោលបងទុកអោយបងនៅឯកាចឹងហា៎»។

ក្រោយពីបានឃើញបែបនេះហើយ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ វីរៈកងទ័ព ប៊ុង តុងធៀន បន្ថែមពីប្រជាពលរដ្ឋកម្ពុជាទាំងអស់ពិតជាគោរពដឹងគុណនៅវីរៈភាពដ៏អង់អាចក្លាហាន ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់រួមទាំងជីវិតដើម្បីការពារជាតិមាតុភូមិពីការឈ្លានពានថៃផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)