TNAOT News

· ម្សិលមិញ

«ដើរដើម្បីសន្តិភាព» បានបង្ហាញទៅឆាកអន្តរជាតិ រួមទាំងប្រជាជនថៃ ថាកម្ពុជាមិនត្រូវការសង្គ្រាម

#ប្រទេសកម្ពុជា# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សន្តិភាព# #ព័ត៌មានសង្គម# #សង្គ្រាម#

1860

«ដើរដើម្បីសន្តិភាព» បានបង្ហាញទៅឆាកអន្តរជាតិ រួមទាំងប្រជាជនថៃ ថាកម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។​ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក. អញ្ជើញចូលរួមព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងពិធីពោរពេញដោយអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ លោក លោកស្រី មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន ព្រមទាំង KOLs ទាំងអស់យ៉ាងច្រើនកុះករ ដែលបានមកប្រជុំគ្នានៅទីនេះ ដើម្បីបង្ហាញសំឡេងរួមថា កម្ពុជាត្រូវការសន្តិភាព ហើយសន្តិភាព គឺជាអាយុជីវិតរបស់ប្រជាជាតិកម្ពុជាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស