TNAOT News
· 20ម៉ោងមុន
តារាចម្រៀង អុីវ៉ា ត្រូវបានជនខិលខូចក្លែងបន្លំគណនី Telegram បោកប្រាស់យកថវិកាជំនួយពីសប្បុរសជន
#Social Life# #ក្លែងបន្លំ# #អុីវ៉ា# #កម្សាន្ត# #តារាខ្មែរ#
1865
តារាចម្រៀង កញ្ញា អុីវ៉ា បានបង្ហោះសំណេរទាំងហួសចិត្ត ខណៈកញ្ញាត្រូវជនខិលខូចក្លែងបន្លំគណនី Telegram ប្រើប្រាស់រូបភាពភាព ក៏ដូចជាឈ្មោះ ក្នុងចេតនាមិនល្អដើម្បីបន្លំបោកប្រាស់យកថវិកាជំនួយពីសប្បុរសជន ស្របពេលដែលគ្រប់គ្នាកំពុងមមាញឹកក្នុងការជួយដ៏ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ តែបែបជាមានមនុស្សឆ្លៀតឱកាសដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីបញ្ហាប្រទេសជាតិ។
នេះបើតាមសំណេររបស់ កញ្ញា អុីវ៉ា បានរៀបរាប់បែបនេះថា៖ «ខ្ញុំឆ្ងល់អើយឆ្ងល់ តើជនដែលព្យាយាមក្លែងបន្លំ បោកប្រាស់ទាំងអស់នេះពួកគាត់មាន ឈាមជាខ្មែរ មានបេះដូងបរិសុទ្ធជាខ្មែរដែលអត់ណ៎...? ប្រទេសជាតិយើងកំពុងជួបបញ្ហា ត្រូវបានចោរជាប់ផ្ទះឈ្លានពានហើយ ឥឡូវត្រូវចោរគ្នាឯងឆ្លៀត បន្លំបោកប្រាស់ ដើម្បីយកថវិកាជំនួយពីពុកម៉ែបងប្អូនសប្បុរសជនទៀត ហុឹម អត់ដឹងត្រូវនិយាយបែបមិចទើបសមទេ»
កញ្ញាក៏បានបញ្ជាក់បន្ថែមទៀតថា: ប្រសិនមានជនណា ខល ឬ Chat តាម Telegram ដែលមានឈ្មោះ ឬ ប្រហាក់ប្រហែល ខាងក្រោយទាក់ទងទៅ សុំអោយវេលុយជំនួយ ឬ លុយអ្វីផ្សេងៗ នោះសូមកុំចាញ់បោកអោយសោះ ព្រោះក្រុមការងារយើងខ្ញុំមិនមានការទាក់ទង Telegram ឬ អោយវេលុយអ្វីៗផ្សេងនោះទេណា»៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)