TNAOT News

· 11小时前

សហភាពអឺរ៉ុប នឹងផ្តល់បញ្ជូនរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ

#ប្រទេសកម្ពុជា# #NEW NEWS# #សហភាពអឺរ៉ុប# #ព្រំដែនកម្ពុជា-ថៃ# #បទឈប់បាញ់# #សង្គម# #ព័ត៌មានសង្គម#

1653

លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយបានគូសបញ្ជាក់ថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានបន្តថា លោកស្រី នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ តាមមន្ត្រីជាន់ខ្ពស់ដដែលនោះ បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

គួរបញ្ជាក់ផងដែរថា កម្ពុជាតែងតែចង់បានសន្តិភាព និងអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)