TNAOT News
· ម្សិលមិញ
កម្ពុជា ស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរចំនួន ១៣រូបពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក
#ប្រទេសកម្ពុជា# #NEW NEWS# #វត្ថុបុរាណខ្មែរ# #សាន់ហ្វ្រាន់ស៊ីស្កូ# #សង្គម# #សារមន្ទីរ# #ព័ត៌មានសង្គម#
1781
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយស សូមជម្រាបជូនសាធារណជនជ្រាបថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី៕











សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)