TNAOT News

· ម្សិលមិញ

តារាចម្រៀង ទេព បូព្រឹក្ស លើកឡើងចំៗពីជាតិសាសន៍ថៃ តែងតែឈ្លានពានមកលើទឹកដីកម្ពុជាតជំនាន់

#Social Life# #ការឈ្លានពាន# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#

1980

តារាចម្រៀង អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះសំណេររៀបរាប់ពីជាតិសាសន៍ថៃដែលតែងតែឈ្លានពានមកលើទឹកដីខ្មែរតជំនាន់ និងដាស់ស្មារតីឲ្យប្រជាជនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាកម្លាំងតែមួយដើម្បីជួយដ៏វិរៈកងទ័ព និងពលរដ្ឋភៀសសឹក ឆ្លងផុតក្នុងកាលៈទេសៈដ៏លំបាកនេះ។

យ៉ាងណាមិញ បើតាមសំណេររបស់ អ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់បែបនេះថា៖ «មិនមែនតែជំនាន់នេះនោះទេ គឺច្រើនជំនាន់ហើយដែលពូជសៀម បានឈ្លានពានមកលើទឹកដីខ្មែរ ទឹកដីសុវណ្ណភូមិយើង តជំនាន់របស់វាគឺវាបណ្តុះនៅគំនិតកូនចៅវាអោយមកវាយ ប្រហារលើ ខ្មែរយើង បុព្វបុរសគ្រប់ជំនាន់គឺតែងតែការពាពីការឈ្លានពានរបស់សៀម ហើយអ្វីដែលយើងចេះតែឈ្នះនៅជោគជ័យគ្រប់សម័យកាលនោះ គឺការសាមគ្គីរបស់ឈាមយើង ក្នុងកាលទេសនេះយើងមិនត្រូវបែកបាក់សាមគ្គីឡើយ ធ្វើអ្វីទៅតាមជំនាញរៀងៗខ្លួន អ្វីដែលធ្វើពេលនេះមិនថាយើងមិនថាគេអោយតែជាប្រជាជនខ្មែរគឺក្នុងចេតនាល្អទាំងអស់ ខ្ញុំដឹងថាពេលនេះអ្នកណាក៏មិនស្រួលដែរគ្រប់ជាន់ថ្នាក់អោយតែមានឈាមជាខ្មែរ យើងត្រូវសាមគ្គីរួបរួមគ្នា ឆ្លងកាត់វាលច្រើនទើបដឹងច្បាស់ថាជីវិតគឺការរៀនសូត្រដែលគ្មានដែនកំណត់ ឱ!ទឹកដីដ៏ពិសិដ្ធអើយអ្នកលំបាកបន្តិចហើយ តែខ្ញុំនឹងនៅជាមួយអ្នករហូតដល់វិនាទីនៃតំណក់ឈាមចុងក្រោយ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)