TNAOT News

· 3​ម៉ោង​មុន

ផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង នៅខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

#អគ្គិភ័យ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌច្បារអំពៅ#

1258

នៅវេលាម៉ោង ៦និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅចំណុចផ្លូវលំ ភូមិព្រែកតាពៅ ក្រុម០១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រេីប្រាស់ទឹកអស់១០គ្រឿង ស្មើរនឹង៤០ម៉ែត្រគូប។  ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើ ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ) ឆេះខូចខាតតុ ទូរ ទូរទស្សន៍ គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៥ខ្នងផ្ទះផ្សេងទៀត។ ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រង់ស្ថានការបាននៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)