TNAOT News

· ម្សិលមិញ

សម្តេចតេជោបញ្ជាក់ថា កម្ពុជាពុំមានជនជនជាតិរុស្សី ឬជនជាតិបរទេស ចូលរួមការប្រយុទ្ធ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពឡើយ

#NEW NEWS# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#

2404

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាពុំមានជនជនជាតិរុស្សី ឬជនជាតិបរទេស ចូលរួមការប្រយុទ្ធ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ដូចនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនបានលើកឡើងថាមានទាហ៊ានរស្សុី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្សុី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ សម្តេចតេជោបញ្ជាក់ជូនថា«កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»។

សម្តេចតេជោបានលើឡើងទៀតថា សម្តេចទទួលស្គាល់ថា ធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជា ពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

សម្តេចតេជោបញ្ជាក់ទៀតថាក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស