TNAOT News
· 20ម៉ោងមុន
អ្នកផលិតមាតិកាឌីជីថល ជី សុផាត រំលឹកដល់មហាជន«សូមកុំឲ្យខ្លួនអ្នកក្លាយជា GPS របស់គេ»
#Social Life# #អ្នកផលិតមាតិកា# #កម្សាន្ត# #តារាខ្មែរ#
2133

អ្នកបង្កើតមាតិកាឌីជីថល ជី សុផាត - Sophat Chy ក្រើនរំលឹកនិងស្នើសុំដល់អ្នកលេងបណ្ដាញសង្គម ពិសេសអ្នកចុះផ្ទាល់ទៅកាន់ទីតាំងភៀសសឹក និងវីរៈកងទ័ពជួរមុខ ហាមដាច់ខាតបង្ហោះក្នុងបណ្ដាញសង្គម ព្រោះអានក្លាយជា GPS ឲ្យសត្រូវឈ្លៀនពានមានឱកាសចាប់បានទីតាំងរបស់យើង។
ដោយសំណេរនោះ លោក ជី សុផាត - Sophat Chy បញ្ជាក់បែបនេះថា៖
«សូមកុំអោយខ្លួនអ្នកក្លាយជា GPS របស់គេ មនុស្សជាច្រើនគិតថា “ពេល Post រូប ឬវីដេអូ GPS វាបាត់ហើយ គេរកទីតាំងមិនឃើញទេ” ការពិតគឺ គេមិនចាំបាច់យក GPS ក្នុងរូបនោះទេ ពេលអ្នក Post រូប ឬវីដេអូទោះ GPS មិនមាន គេនៅតែអាច វិភាគ
មាតិកានោះ ដើម្បីរកទីតាំងបាន វិធីសាស្ត្រគេអាចមើល៖
- ផ្លូវ អគារ ភ្នំ ដើមឈើ
- ទេសភាព ជុំវិញ ខាងក្រោយ
- ពន្លឺ ពេលថ្ងៃ អាកាសធាតុ
- សំឡេង បរិយាកាស ឬពាក្យដែលអ្នកនិយាយ
ពីរូប និងវីដេអូតែមួយ គេអាចដឹងប្រហែលថា វាស្ថិតនៅតំបន់ណា ហើយចំនុចសំខាន់ជាងគេមួយទៀតនោះ មិនមែនតែរូបនោះទេ គឺអ្នកផុសរូបនោះ ពេលអ្នកផុសជាប្រចាំ
គេអាចតាមដាន៖
- ទម្លាប់ផុសរបស់អ្នក
- កន្លែងដែលអ្នកទៅញឹកញាប់
- ម៉ោងដែលអ្នកសកម្ម
- សកម្មភាពជីវិតរបស់អ្នក
បញ្ចូលគ្នារវាង
- រូប/វីដេអូ + ទម្លាប់ផុស > អ្នកក្លាយជា GPS ដោយមិនដឹងខ្លូន
ហេតុអ្វីវាគួរឱ្យប្រុងប្រយ័ត្ន
ក្នុងស្ថានការណ៍រសើបពីសន្តិសុខ តំបនព្រំដែន ដឹកស្បៀង តំបនជនភៀសសឹក តំបន់យោធា ការចល័តទហារ ស្បៀង អាវុធការផុសដោយមិនគិត អាចបង្ហាញទីតាំង អាចបង្កហានិភ័យ មិនត្រឹមតែអ្នកទេ តែអ្នកដទៃផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានកាកបាទក្រហមប្រចាំភូមិភាគ បញ្ជាក់ថាទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំឃាំងគឺមានសុវត្ថិភាព និងសុខភាពល្អ
ឈប់ស្រឡាញ់គេម្នាក់ឯង
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
យោបល់ទាំងអស់ (0)