TNAOT News

· 6​ម៉ោង​មុន

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារនាំយកសម្ភារៈចាំបាច់ជូនគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

#NEW NEWS# #ពលរដ្ឋភៀសសឹក# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ#

1650

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ក្នុងមូលដ្ឋានខេត្តសៀមរាប ដោយបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរយុទ្ធជនពលីនិងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងសៀមរាប នាពេលនេះ។


ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនជនភៀសសឹក ទាំងការព្យាបាលជំងឺ ការថែទាំសុខភាព និងបញ្ហាប្រឈមនានា។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើពលរដ្ឋភៀសសឹក ថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានជម្រាបពលរដ្ឋភៀសសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យទាំងអស់ អាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែម នៅគ្រប់មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកនានា នៅក្បែរជុំរំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋទទួលបន្ទុកបង់ថ្លៃជំនួស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)