TNAOT News
· ម្សិលមិញ
កូនកាត់ខ្មែរថៃ កញ្ញា ណា សាឌី ហ៊ានប្រឈមមុខនិយាយការពិតពីយោធាថៃឈ្លានពានកម្ពុជា
#ណា សាឌី# #Social Life# #កម្សាន្ត# #តារាខ្មែរ#
2026
កញ្ញា ណា សាឌី ដែលត្រូវបានគេស្គាល់ថាជាពិធីការិនីដ៏ល្បីមួយរូបប្រចាំទូរទស្សន៍បាយ័ន បានចេញវីដេអូឃ្លីបនិយាយទាំងទឹកភ្នែកពីការឈ្លានពានថៃ បើទោះបីតារាស្រីរូបនេះមានឈាមជ័រកូនកាត់ខ្មែរថៃក៏ពិតមែន តែរូបនាងហ៊ាននិយាយអ្វីដែលជាការពិតបង្ហាញប្រាប់ពិភលោកទាំងមិនខ្លាចរអាល ដើម្បីជាសម្លេងផ្សព្វផ្សាយពីទង្វើររបស់យោធាថៃមកកាន់មាតុភូមិដែលខ្លួនរស់នៅតាំងពីកំណើតមកទល់បច្ចុប្បន្ន។

ដោយក្នុងវីដេអូឃ្លីបនោះ កញ្ញា សាឌី បានរំលេចនៅសំណេរមួយថា៖ «ខ្ញុំហ៊ានប្រឈមមុខ ខ្ញុំហ៊ាននិយាយពីមាតុភូមិខ្ញុំCambodia ខ្ញុំមិនខ្លាចប្រទេសចោរសៀមដាច់ខាន..វីដេអូរពេញចេញថ្ងៃស្អែក…!»។

បន្ថែមពីនេះ កញ្ញា ណា សាឌី ក៏បានបន្ថែមក្នុងខមិនថា៖ «លោកប៉ាខ្ញុំជាជនជាតិថៃ លោកនៅខ្មែរជាង ៣០ឆ្នាំហេីយ គាត់ថាពេលនេះខ្ញុំបានធ្វេីរឿងដែលល្អបំផុត រឿងដែលគាត់ចង់ឃេីញ ប៉ាខ្ញុំស្រលាញ់ខ្មែរណាស់ គាត់ដឹងគុណកម្ពុជា សព្វថ្ងៃនេះប៉ាខ្ញុំនៅជាមួយខ្ញុំផ្ទាល់ មិនបាននៅប្រទេសសៀមទេ គាត់នៅខ្មែរយូរហេីយ ខ្ញុំជឿជាក់ថាបេះដូងកម្ពុជាល្អណាស់ មិនបានរេីសអេីងគាត់ទេ»៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)