TNAOT News

· 19​ម៉ោង​មុន

លោក Trump ព្រមានតម្លើងពន្ធគយថ្មីលើប្រទេសថៃ និងកម្ពុជា ប្រសិនប្រទេសទាំងពីរមិនបញ្ឈប់ការប្រយុទ្ធគ្នាតាមព្រំដែន

#ប្រទេសកម្ពុជា# #ប្រទេសថៃ# #Donald Trump# #NEW NEWS# #ព័ត៌មាន# #ពន្ធគយថ្មី# #ព័ត៍មានអន្តរជាតិ#

1644

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានគំរាមប្រទេសថៃ និងកម្ពុជាជាមួយនឹងពន្ធថ្មី ប្រសិនបើប្រទេសទាំងពីរមិនបញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែន។ នៅក្នុងបទសម្ភាសន៍មួយរបស់កាសែត Wall Street Journal ដែលបានថតនៅថ្ងៃសុក្រ លោក Trump បាននិយាយថា លោកទើបតែបានប្រើប្រាស់ពន្ធដើម្បីដោះស្រាយការប៉ះទង្គិចគ្នាថ្មីៗនេះ ដោយព្រមានថា លោកនឹងបំបែកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងដាក់ពន្ធប្រសិនបើការប្រយុទ្ធនៅតែបន្ត។

លោកបានលើកឡើងពីការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយអះអាងថា មេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់អរិភាពតាមបណ្តោយព្រំដែនក្នុងរយៈពេល ២៤ ម៉ោង និងវិលត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពវិញ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ ថៃនៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ពីការអំពាវនាវឱ្យត្រឡប់ទៅរកបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជានោះទេ។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មីនៅថ្ងៃទី ០៧ ខែធ្នូ តាមបណ្តោយព្រំដែនថៃ-កម្ពុជា ដោយប្រទេសថៃបានចោទប្រកាន់កម្ពុជាថា បានបាញ់ផ្លោងមុនគេ បន្ទាប់មកការវាយប្រហារតាមអាកាសរបស់ថៃលើគោលដៅយោធាកម្ពុជាជាបន្តបន្ទាប់។ ការស្លាប់ និងរបួសត្រូវបានរាយការណ៍ក្នុងចំណោមកងទ័ព និងជនស៊ីវិល ដោយមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)