TNAOT News
· ម្សិលមិញ
តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ចាប់ផ្ដើមដំណើរការវិវឌ្ឍអាជីវកម្មរបស់ខ្លួនយ៉ាងលឿន ប្រកបដោយភាពជឿជាក់ និងជោគជ័យ
#NEW NEWS# #អាជីវកម្ម# #ខេត្តព្រះសីហនុ# #សង្គម# #តំបន់សេដ្ឋកិច្ចពិសេស# #ដំណាំឧហ្សាកម្ម# #ព័ត៌មានសង្គម#
1984
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ 30 នាទីពីកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ 1 ម៉ោង 30 នាទីពីរាជធានីភ្នំពេញ។
ទីតាំងយុទ្ធសាស្ត្រនេះធានាបាននូវការតភ្ជាប់យ៉ាងល្អឥតខ្ចោះសម្រាប់សហគ្រាសដែលផ្តោតលើការនាំចេញ ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្លាយជាច្រកចេញចូលដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។
យ៉ាងណាមិញ តំបន់សេដ្ឋកិច្ចពិសេស ISI SEZ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800 ហិចតា ដោយដំណាក់កាលដំបូងបានកំពុងអភិវឌ្ឍលើផ្ទៃដីជាង 200 ហិកតា និងផ្តល់សក្តានុពលលើសពីតំបន់ឧស្សាហកម្មធម្មតា។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ មានទីតាំងអំណោយផលបំផុតភ្ជាប់នឹងផ្លូវទឹកធម្មជាតិដ៏ស្រស់បំព្រង។
ISI GROUP បានយកចិត្តទុកដាក់លើគម្រោងនេះជាខ្លាំង ដោយបានសហការជាមួយ វិទ្យាស្ថានជំនាញរចនាពីប្រទេសអូស្ត្រាលី ក្នុងរចនាប្លង់មេនេះ ដើម្បីបង្កើតជាសួនឧស្សាហកម្ម-អេកូឡូស៊ីដែលអាចរស់នៅបាន។ ការរចនាដ៏ពិសេសនេះ រួមបញ្ចូលគ្នាទាំងផ្នែកឧស្សាហកម្ម និងទីតាំងសហគមន៍មានមុខងារសំខាន់ៗដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ អន្តេវាសិកដ្ឋាននយោជិត ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយ៍ថាមពលអគ្គិសនី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងរចនាសម្ព័ន្ធផ្សេងៗទៀត។
ទាក់ទិនទៅនិងបញ្ហានៃការដំណាក់កាលវិវឌ្ឍនាពេលបច្ចុប្បន្ន លោក ខេង ចន្ទ័សុផល នាយកផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន ISI SEZ បានប្រាប់សារព័ត៌មានត្នោត ឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនស្រេចបោះទុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ គឺដោយសារតែទីតាំងនៅតំបន់នេះ មានអំណោយផលហើយស្ថិតនៅក្បែរកំព់ងផែទឹកជ្រៅអន្តរជាតិព្រះសីហនុ ក្បែរព្រលានយន្តហោះអន្តរជាតិ និងស្ថិតនៅជាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ 
លោក ខេង ចន្ទ័សុផល បានលើកឡើងថា “ដូច្នេះ យើងបានឃើញថា នៅក្នុងខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីបង្កើតនូវរោងចក្រ សហគ្រាស និងក្រុមហ៊ុនលំដាប់អន្តរជាតិ ធ្វើការបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយរបស់យើង”។ 
លោកបានបន្ថែមថា ចំពោះចំនុចលេចធ្លោ និងភាពសំខាន់ៗរបស់តំបន់សេដ្ចកិច្ចពិសេស អាយ អេស អាយ គឺជាភាពច្បាស់លាស់ និង ភាពជឿជាក់សម្រាប់អ្នកវិនិយោគគិន នោះគឺ ISI Group បានប្រលូកនៅក្នុងវិស័យឧហ្សាកម្មខ្នាតអន្តរជាតិចាស់វស្សា ខណៈមកទល់និងពេលបច្ចុប្បន្ន គឺមានរយះពេលជិត ៣០ឆ្នាំមកហើយ។ 
លោក ខេង សុផល បានសង្កត់ធ្ងន់ថា “ទស្សនៈវិស័យរបស់យើង គឺការសម្រេចទិសដៅរបស់គម្រោងទាំង៣ដំណាក់កាលរបស់យើងទទួលបានជោគជ័យ និងការប្រែក្លាយពីតំបន់សហគមន៍ដែលគ្មានមនុស្សរស់នៅ ឱ្យទៅជាតំបន់មួយដែលមានអ្នករស់ច្រើននៅកុះករ និងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការិយាល័យ អាគារ និងការបង្កើតការងារជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ”។ 
លោកបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក៏បានទាក់ទាញអ្នកវិនិយោទុនអន្តរជាតិ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលចុះទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ ISI GROUP និងតំបន់អភិវឌ្ឍជុំវិញ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងអត្ថប្រយោជន៍ដែលផ្តល់ដោយគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយនេះ។
គួររំលឹកថា តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បានបើកការដ្ឋានសាងសង់របស់ខ្លួននៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខណៈតំបន់សេដ្ឋកិច្ចពិសេស ISI ត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់រោងចក្រឧស្សាហកម្ម ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដ៏ទំនើប។
ឆ្លើយតបទៅនិងតម្រូវការសួនឧហ្សាកម្មដ៏ទំនើប ISI GROUP បានប្តេជ្ញាក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះប្រកបដោយភាពច្នៃប្រឌិត ដោយធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជម្រុញការវិនិយោគ ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុក និង ចូលរួមចូលរួមអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរីកចំរើននាពេលអនាគត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចធិបតី៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
អត្ថបទ៖ ការតស៊ូ និងការសម្រេចចិត្តក្នុងជីវិត
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
យោបល់ទាំងអស់ (0)