TNAOT News

· 12-14

ក្រុមគ្រូពេទ្យ ចុះអប់រំ​ និងពិនិត្យសុខភាពជូនពលរដ្ឋភៀសសឹកដែលស្នាក់នៅតាមទីតាំងវត្តត្រាំនាគ វត្តចន្លោង​ និងប្រាសាទគោកកចក

#ក្រុមគ្រូពេទ្យ# #មណ្ឌលសុខភាព​# #សម្ពាធឈាម# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

1928

នាថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២៥​ ក្រុមការងារគ្រូពេទ្យនៅមណ្ឌលសុខភាពសៀមរាប​ និងគោកចកបានចុះអប់រំ​ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋភៀសសឹកនៅវត្តត្រាំនាគ​ វត្តចន្លោង​ និងប្រាសាទគោកកចក មានបញ្ហសុខភាពចំនួនសរុប​ ២០១នាក់ ស្រី​ ១៣៤នាក់។ ជាមួយនឹងការពិនិត្យនេះ​ បានរកឃើញបងប្អូនមានបញ្ហាសុខភាព ដូចជា ផ្កាសាយ ឈឺបំពង់ករ រលាកសន្លាក់ លើសសម្ពាធឈាម រលាកតំរងនោម រលាកក្រពះ វិលមុខ អស់កំលាំង និង រាគរូស​ និងកុមាររកឃើញ ផ្កាសាយ ឈឺបំពង់ករ និង រាគ។ ជាមួយនឹងការពិនិត្យឃើញនេះ​ ក្រុមគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាល​ និងណែនាំឱ្យញាំថ្នាំតាមកាលកំណត់​។ ដោយឡែក​ អ្នកជំងឺម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាមរថយន្តសង្រ្គោះដោយគាត់ឡើសសម្ពាធឈាមខ្លាំង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោង ១២:២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជាច្រើនរបស់កម្ពុជា តែត្រូវបានកម្លាំងយើងបានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)