TNAOT News

· ម្សិលមិញ

ផេកផ្លូវការកងទ័ពភូមិភាគទី២ថៃ បានបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង

#ឈ្លានពានកម្ពុជា# #ប្រទេសថៃ# #សង្គម# #កងទ័ពថៃ# #ព័ត៌មានក្លែងក្លាយ# #ព័ត៌មានសង្គម#

1745

ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី២ថៃ បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។ ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យភាគីថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)