TNAOT News

· 12-13

ប្រធានាធិបតីអាម៉េរិក ថាទាហានថៃជាន់មីន ជាឧបទ្ទវហេតុ ប៉ុន្តែថៃបានសងសឹកយ៉ាងធ្ងន់ធ្ងរ

#ប្រទេសថៃ# #ការឈ្លានពាន# #សង្គម# #ប្រធានាធិបតីអាម៉េរិក# #ឧក្រិដ្ឋកម្មសង្គ្រាម# #ព័ត៌មានសង្គម#

2093

លោក Donald Trump បាននិយាយថា លោកមានការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីហេតុការណ៍អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។ លោក Donald Trump ថាថ្នាក់ដឹកនាំកម្ពុជា និងថៃ បានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលចូលជាធរមាននៅល្ងាចនេះ (ព្រឹកថ្ងៃនេះនៅកម្ពុជា) ហើយត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយលោកដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ លោកបញ្ជាក់ថា គ្រាប់បែកតាមដងផ្លូវដែលដើមឡើយបានសម្លាប់ និងធ្វើឱ្យទាហានថៃជាច្រើននាក់រងរបួស គឺជាឧបទ្ទវហេតុមួយ ប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំង។ ប្រធានាធិបតីអាម៉េរិកបញ្ជាក់ថា ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)