TNAOT News

· 12-13

យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានមេទឹក ស្ថិតនៅខេត្តពោធិ៍សាត់

#ផ្ទុះគ្រាប់បែក# #F-16V# #យោធាថៃ# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម#

1956

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានមេទឹក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ហើយ ដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ថ្មដា ស្រុកវាលវែង ដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជន។

គួរបញ្ជាក់ផងដែរថា ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវៀង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស