TNAOT News
· ម្សិលមិញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា
#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #សង្គម# #សួរសុខទុក្ខយោធិន# #ព័ត៌មានសង្គម#
1955
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ, (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប ។
លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់យោធិន និងប្រជាពលរដ្ឋ មានរបួសឱ្យមានសុខភាពល្អមាំទាំ ខណៈថ្នាក់ដឹកនាំកំពូលនៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជនសង្ស័យដែលសម្លាប់លោក Charlie Kirk មនុស្សជំនិតរបស់លោកTrump បានបង្ហាញខ្លួនលើកដំបូងនៅក្នុងតុលាការ
រឿងខ្មោចបំពេរកូន
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
យោបល់ទាំងអស់ (0)