TNAOT News

· ម្សិលមិញ

យោធាថៃ បន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធ មកលើកម្ពុជាដោយប្រើប្រាស់នូវយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿង

#ខេត្តព្រះវិហារ# #យោធាថៃ# #សង្គម# #ខេត្តពោធិ៍សាត់# #ព័ត៌មានសង្គម# #ខេត្តឧត្តរមានជ័យ#

2058

គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធ មកលើកម្ពុជាដោយប្រើប្រាស់នូវយន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះ និងអាវុធគ្រប់ប្រភេទចូលទឹកដីកម្ពុជា។ ជាមួយគ្នានេះ ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៦ ខេត្តគឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)