TNAOT News

· ម្សិលមិញ

ម្ចាស់គោយន្តមានទឹកចិត្តប្រពៃណាស់! ក្រោយវីរៈកងទ័ពលើកដៃសំពះសុំខ្ចីគោយន្ត​ប្រើប្រាស់ពីកាំមេរ៉ាសុវត្ថិភាព

#គោយន្ត# #កាំមេរ៉ាសុវត្ថិភាព# #NEW NEWS# #ការមានទឹកចិត្តល្អ# #កងទ័ព# #សង្គម# #ព័ត៌មានសង្គម#

2041

ស្របពេលដែលភាពតានតឹងរវាង​កម្ពុជា ថៃនៅតែប្រឈមមុខដាក់គ្នា យើងសង្កេតឃើញបងប្អូនប្រជាជនខ្មែរស្រុះដៃគ្នា ជួយជាកម្លាំង សប្បុរសជនពួតដៃសាមគ្គីគ្នាជួយជាស្បៀង អាហារ សម្ភារៈប្រើប្រាស់ចាំបាច់ជួយទៅដល់បងប្អូនជនភៀសសឹក ក៏ដូចជា វីរៈកងទ័ពជួរមុខដែលឈរជើងការពារទឹកដី។

 ថ្មីៗនេះ មហាជនផ្ទុះការកោតសរសើរក្នុងនាមជាឈាមជ័រកូនខ្មែរដែលមានទឹកចិត្តល្អប្រពៃ ក្រោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ So Van បានបង្ហោះវីដេអូពីកាំមេរ៉ាសុវត្ថិភាពនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញឲ្យឃើញពីវីរៈកងទ័ពចូលមកក្នុងផ្ទះដែលគ្មានមនុស្សនៅ ខណៈប្រជាជនដែលរស់នៅតំបន់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្ន។ នៅក្នុងវីដេអូប្រមាណ១នាទី វីរៈកងទ័ពបានលើកដៃសំពះសុំខ្ចីគោយន្តដើម្បីប្រើប្រាសសិន។ ក្រោយពីប្រើប្រាស់រួច នៅថ្ងៃទី១០ ខែធ្នូនេះពួកគាត់បានយកគោយន្តមកសងវិញ នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ So Van បានបង្ហោះបន្ថែម។ ជាមួយគ្នានោះ គណនីហ្វេសប៊ុកមួយឈ្មោះ ឆម វីឆាត់ ជាវីរៈកងទ័ពដែលចូលទៅសុំខ្ចីគោយន្តនោះ ក៏បានបង្ហោះរូបភាពនិងសំណេរថា “អរគុណម្ចាស់គោយន្តពេលចប់សព្វគ្រប់ពួកខ្ញុំយកគោយន្តសងវិញហើយ ហើយក៏សុំទោសនឹងអរគុណបងម្ចាស់គោយន្តដោយផ្ទាល់ដែរ”។

 

យ៉ាងណាមិញ ក្រោយឃើញវីដេអូនេះបានធ្វើឲ្យបងប្អូនមហាជនរំជួលចិត្ត និងគោរពជូនពរ កោតសរសើរពីទឹកចិត្តរបស់ម្ចាស់ផ្ទះមានទឹកចិត្តល្អ ដែលនេះជាការចូលរួមចំណែកមួយបង្ហាញពីសាមគ្គីភាពខ្មែរជួយខ្មែរ។ តាមរយៈវីដេអូនេះ បងប្អូនប្រជាជនខ្មែរដែលនៅជួរក្រោយ បានជូនពរទៅដល់បងប្អូនវីរៈកងទ័ពដែលនៅឈរជើងជួរមុខទាំងអស់ពីចម្ងាយឲ្យជួបតែសុខសុវត្តិភាពនិង ឈ្នះមារសត្រូវ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)